នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា គណៈកម្មាធិការលទ្ធកម្ម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១.របាយការណ៍ការអនុវត្តកិច្ចលទ្ធកម្មឆ្នាំ២០២៣។ ២.របាយការណ៍អនុវត្តកិច្ចលទ្ធកម្មរយៈពេល១១ឆ្នាំ។ ៣.ពិនិត្យអនុម័តលើផែនការអនុវត្តឆ្នាំ២០២៤ ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន